website_news:2021210703

ក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ២០នាក់ មាន ៨នាក់ ឆ្លងវិជ្ជមានកូវីដ.១៩ នៅពេលទទួលពលករខ្មែរត្រឡប់ពីថៃ

https://kohsantepheapdaily.com.kh/ Banteay Meanchey២០ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ២០:០១

បន្ទាយមានជ័យ៖ ក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ២០នាក់ មាន៨នាក់ ដែលឆ្លងវិជ្ជមានកូវីដ.១៩ នៅពេលទទួលពលករខ្មែរត្រឡប់ពីថៃ។ ក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ បានអោយដឹងថា ក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ដែលកំពុងធ្វើការងារទទួលពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ដែលមានចំនួន ២០នាក់ រហូតដល់ពេលនេះ បានឆ្លងវិជ្ជមានកូវីដ.១៩ មានចំនួន ៨នាក់។ ក្នុងនោះ ១២នាក់ ដែលកំពុងធ្វើការងារ ដែលមាន មន្ត្រីសុខាភិបាល មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីសាលាស្រុកអូរជ្រៅ កម្លាំងនគរបាលវរៈការពារព្រំដែន និងកម្លាំងយោធា។ មន្ត្រីរូបនោះ បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមការងារមណ្ឌលសំចតច្រកអូរបីជាន់ ស្រុកអូរជ្រៅ បានទទួលពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ មានចំនួន ១៩៤នាក់ ស្រី ៨៨នាក់ ហើយបានយកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមាន មានចំនួន ៤៩នាក់ ស្រី ២៥នាក់ ក្មេងចំនួន ៥នាក់។ មន្ត្រីរូបនោះ បានបញ្ជាក់ថា បើប្រៀបធៀបថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២១ ក្រុមការងារបានទទួលពលករខ្មែរ ដែលត្រឡប់ពីថៃមានចំនួន ១៤៧នាក់ ស្រី ៧០នាក់ ហើយរកឃើញវិជ្ជមានកូវីដ.១៩ មានចំនួន ៤៣នាក់ ស្រី ២១នាក់ ក្មេង ៣នាក់ ហើយអ្នកដែលរកឃើញវិជ្ជមានកូវីដ.១៩ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមណ្ឌលកងវ៉ាក្រុងសិរីសោភ័ណ ដើម្បីព្យបាល និងអ្នកដែលវិជ្ជមានកូវីដ.១៩ ត្រូវបញ្ជូនទៅមណ្ឌលវិទ្យាល័យសម្តេចឪ ដើម្បីធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ៕ ប៊ុន ធឿន

website_news/2021210703.txt · Last modified: 2021/07/21 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki