website_news:2021210904

តុលាការអូស្ត្រាលីកាត់ទោសដាក់គុកបុរសអូស្ត្រាលីម្នាក់ជិត ១០ឆ្នាំ ពីបទរំលោភផ្លូវភេទកុមារនៅកម្ពុជា

https://www.rfa.org/ ដោយ ខែ សុណង2021-09-18

តុលាការនៅតំបន់ អាឌីឡែត ភាគខាងត្បូងនៃប្រទេសអូស្ត្រាលី (South Australian Adelaide District Court) កាលពីថ្ងៃទី១៧ ខែកញ្ញា បានកាត់ទោសបុរសអូស្ត្រាលីម្នាក់ ឈ្មោះ ហ្យេសហ្វ្រី វីលៀម ម៉ូយល៍ (Geoffrey William Moyle) អាយុ ៤៧ឆ្នាំ ឲ្យជាប់ពន្ធនាគារជិត ១០ឆ្នាំ ពីបទរំលោភផ្លូវភេទលើកុមារនៅកម្ពុជា។ ទណ្ឌិតរូបនេះ បានសារភាពកំហុសរបស់ខ្លួន កាលពីឆ្នាំ២០២០ ថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធបទល្មើសរំលោភផ្លូវភេទលើកុមារកម្ពុជា ចំនួន ១២ករណី ចន្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ ខណៈដែលធ្វើការជាមន្ត្រីជំនួយការបរទេស របស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) បញ្ជាក់នៅថ្ងៃទី១៨ ខែកញ្ញា ឲ្យថា រដ្ឋាភិបាលអូស្ត្រាលី នឹងមិនអត់ឱនជាដាច់ខាត រាល់ការរំលោភបំពានលើកុមារគ្រប់ទម្រង់។ មន្ត្រីពាក់ព័ន្ធអនុវត្តច្បាប់ បន្តប្រឹងប្រែងស្រាវជ្រាវស៊ើបអង្កេតករណី រហូតដល់យកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីការពារសិទ្ធិរបស់កុមារ៕

website_news/2021210904.txt · Last modified: 2021/09/21 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki