website_news:2021211008

បន្តឃាត់បានពលករខ្មែរ ៣៧នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

https://kohsantepheapdaily.com.kh/ ២០ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១៨:២៦

ខេត្តបន្ទាយមានជ័យ ៖ លោកអនុសេនីយ៍ទោ ស រិទ្ធ មេគ្រប់គ្រងគោលដៅ ផ្នែកសឹករងម៉ាឡៃ ដឹកនាំកម្លាំងសហការជាមួយកងពលថ្មើរជើរលេខ៥១ និងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានជួបពលករចំនួន ៣៧នាក់ ក្នុងនោះស្រី១៣នាក់ ក្មេង២នាក់ បម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងចម្រុះ ឃាត់ខ្លួនបានតែម្តង ។ ការឃាត់ពលករខ្មែរមួយក្រុមបម្រុងឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសថៃនេះ ធ្វើឡើងនាយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីឃាត់ខ្លួនបានកម្លាំងចម្រុះបានសាកសួរ និងបានអប់រំណែនាំ រួចក៏ប្រគល់ អោយកម្លាំងអាវុធហត្ថស្រុក បន្តសាកសួរដើម្បីស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ ដែលតែងតែញុះញុងអោយបងប្អូន ឆ្លងដែនទៅធ្វើការដោយគ្រោះថ្នាក់ និងប្រថុយប្រថានបែបនេះ ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុ: ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមនិតិវិធីច្បាប់ផងដែរ ៕

website_news/2021211008.txt · Last modified: 2021/10/21 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki