website_news:2021211008
no way to compare when less than two revisions

Differences

This shows you the differences between two versions of the page.


website_news:2021211008 [2021/10/21 11:09] (current) – created Toch Kimheak
Line 1: Line 1:
 +====== បន្តឃាត់បានពលករខ្មែរ ៣៧នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ======
 +
 +https://kohsantepheapdaily.com.kh/  ២០ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ១៨:២៦
 +
 +ខេត្តបន្ទាយមានជ័យ ៖ លោកអនុសេនីយ៍ទោ ស រិទ្ធ មេគ្រប់គ្រងគោលដៅ ផ្នែកសឹករងម៉ាឡៃ ដឹកនាំកម្លាំងសហការជាមួយកងពលថ្មើរជើរលេខ៥១ និងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានជួបពលករចំនួន ៣៧នាក់ ក្នុងនោះស្រី១៣នាក់ ក្មេង២នាក់ បម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំងចម្រុះ ឃាត់ខ្លួនបានតែម្តង ។ ការឃាត់ពលករខ្មែរមួយក្រុមបម្រុងឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសថៃនេះ ធ្វើឡើងនាយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីឃាត់ខ្លួនបានកម្លាំងចម្រុះបានសាកសួរ និងបានអប់រំណែនាំ រួចក៏ប្រគល់  អោយកម្លាំងអាវុធហត្ថស្រុក បន្តសាកសួរដើម្បីស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ ដែលតែងតែញុះញុងអោយបងប្អូន ឆ្លងដែនទៅធ្វើការដោយគ្រោះថ្នាក់ និងប្រថុយប្រថានបែបនេះ ។
 +
 +សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុ: ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមនិតិវិធីច្បាប់ផងដែរ ៕
 +
 +{{tag>សារព័ត៌មាន បន្ទាយមានជ័យ}}
  
website_news/2021211008.txt · Last modified: 2021/10/21 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki