website_news:2021220203

សមត្ថកិច្ចស្រុកស្វាយចេក ឃាត់ខ្លួនមេខ្យល់២នាក់ និងពលករចំនួន៤នាក់

https://www.kampucheathmey.com/ on February 19, 2021By Sokhom Khon

នៅវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលខេត្ត និងកម្លាំងនគរបាលស្រុកស្វាយចេក បានធ្វើការឃាត់រថយន្ត១គ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ឆ្លូញ ពាក់ស្លាកលេខ បាត់ដំបង 2A.8587 ដឹកជញ្ជូនពលករខ្មែរប្រុស ស្រី ចំនួន៤នាក់ នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ការឃាត់ខ្លួនមានមេខ្យល់និងពលករនេះអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកបើករថយន្តឈ្មោះ ហ៊ីង ពេជ្រភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រថយន្ត ម៉ាកកាំម៉ារីបាឡែន ពណ៍ឆ្លូញ សេរី2002 ពាក់ស្លាកលេខបាត់ដំបង2A.8587 នៅក្នុងរថយន្តមានពលករខ្មែរចំនួន៤នាក់ ស្រី២នាក់១ឈ្មោះ ម៉ៃ រ៉ុង ប្រុស អាយុ៤៣ឆ្នាំ២ឈ្មោះ កិន ឡា ភេទស្រី អយុ៣៦ឆ្នាំ ទាំង២នាក់ នៅភូមិអំពៅដៀប ឃុំជ្រួយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប៣ឈ្មោះ ផុន ម៉េត ប្រុស អាយុ២០ឆ្នាំ៤ឈ្មោះ គង់ ចាន់ណាត ភេទស្រីអាយុ ២៣ឆ្នាំ ទាំង២នាក់នៅ ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ក្រោយពីឃាត់ និងសួរនាំអ្នកបើករថយន្ត និងពលករទាំង៤នាក់ កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនមុខសញ្ញាជាមេខ្សល់បានចំនួន២នាក់ នៅលើផ្លូវជាតិលេខ៥៨ខាងជើង ភូមិក្តឹបថ្ម ចម្ងាយប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្ត ន្ទាយមានជ័យ មាន១ឈ្មោះ ចាំ ណុយ ភេទប្រុស អាយុ៣៤ឆ្នាំ២ឈ្មោះ សរ វិត ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកអធិការបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យជាមេខ្សល់ទាំង២នាក់ និងអ្នកដឹកជញ្ជូន១នាក់ និងពលករខ្មែរចំនួន៤នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្ត ៕ អត្ថបទ ៖ វ៉ាន់ ណាង

website_news/2021220203.txt · Last modified: 2021/02/22 11:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki