website_news:2021220205

បញ្ជូនជនសង្ស័យចំនួន០៣នាក់ទៅតុលាការ ករណីដឹកជញ្ជូនពលករឆ្លងដែនដោយខុសច្បាប់ទៅប្រគល់មេខ្យល់ ទៅធ្វើការនៅប្រទេសថៃ

https://www.cen.com.kh/ February 19, 2021

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនខ្លួនមុខសញ្ញាប្រុស ស្រីចំនួន០៣នាក់ ពាក់ព័ន្ធករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ត្រូវបានទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានឲ្យដឹងថា៖ជនសង្ស័យទាំង០៣នាក់ មាន៖ ១-ឈ្មោះ ឈឿត ឈៀត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅ ភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ២-ឈ្មោះ ប៉ុន សារឿត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ៣-ឈ្មោះ អ៊ុន សំអាត ហៅយាយញី ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិង មានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។ ជនទាំង០៣នាក់នេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណី នាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ទៅធ្វើការនៅប្រទេសថៃ ។

លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់បន្ថែមថា៖ នៅចំពោះមុខសម្ថកិច្ចជនទាំង០៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានដឹកជញ្ជូនពលករដោយខុសច្បាប់ទៅប្រគល់មេខ្យល់ ឈ្មោះ យាយ ណយ ភេទស្រី អាយុ៤០ឆ្នាំ នៅចំណុចបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព របស់ជនសង្ស័យទាំង០៣នាក់ បច្ចុប្បន្ន កម្លាំងនគរបាលការិយាល័យបានបំពេញសំណុំរឿងបញ្ជូនទៅសលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ ហើយដែរ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021220205.txt · Last modified: 2021/02/22 11:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki