website_news:2021220207

កម្លាំងចម្រុះ បានទទួលប្រជាពលរដ្ឋ ចំនួន៣ នាក់ពីយោធាថៃ បានបញ្ជូនវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ

https://www.rdnasia.com/ ចុះផ្សាយដោយ: February 21, 2021 by Rdn.asia.com

ខេត្តបាត់ដំបង៖នា ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង០៣និង១០នាទីភូមិគីឡូ១៣.ឃុំសន្តិភាព.ស្រុកសំពៅ លូន.ខេត្តបាត់ដំបង.ស្ថិតក្រោយជំនោរជាយដែន ប្រជាពលរដ្ឋខ្មែរ០៣នាក់ត្រូវបានថៃបញ្ជូនមកឱ្យកម្លាំង ចម្រុះដែលឈរជើ ងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ចំណុចខាងលើ។សមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋ ទាំង០៣នាក់មានឈ្មោះ ដូចខាងក្រោម៖

១,ឈ្មោះភី ស្រីនិច ភេទស្រីអាយុ ២៦ឆ្នាំ ឃុំសំបូរ ស្រុកបាធា យ ខេត្តកំពង់ចាម

២,ឈ្មោះភី ស្រីនាថ ភេទស្រីអាយុ ២៨ឆ្នាំ ឃុំសំបូរ ស្រុកបា ធាយ ខេត្តកំពង់ចាម

៣,លីនស្រីនីត ៣ឆ្នាំភេទស្រី រស់នៅភូមិឃុំខាងលើត្រូវជាកូន ។

ប្រជាពលរដ្ឋ ទាំង ០៣នាក់ក្រោយពីកម្លាំងសមត្ថកិច្ចបានទទួលពីកម្លាំងយោធាថៃនឹងបានរៀបចំបញ្ជូនទៅ កាន់ មណ្ ឌលចត្តាឡីស័កនៅវិទ្យាល័យកូនភ្នំ៣២ នៅក្នុងភូមិសាស្ត្រស្រុកសំពៅលូនខេត្តបាត់ដំបង៕

website_news/2021220207.txt · Last modified: 2021/02/22 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki