website_news:2021220209

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជួយពលករខ្មែរ២៣និងកុមារ២នាក់

https://www.cen.com.kh/ February 20, 2021

ភ្នំពេញ ៖ លោកកុយ គួង អ្នកនាំពាក្យករសួងការបរទេសនិងសហប្រតិបត្រិការអន្តរជាតិ បានបញ្ជាក់នៅព្រឹថ្ងៃទី២០ខែកុម្ភៈនេះថា ពលករនិងពលការិនីខ្មែរនិងកុមារ សរុបចំនួន២៥នាក់ ត្រូវបានអន្តរាគមន៍មកដល់ព្រលានយន្តហោះម៉ាឡេស៊ី ដើម្បីហោះមកកាន់កម្ពុជាវិញ។ សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស លើកឡើងថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន២៣នាក់ និង កុមារ២នាក់ ដែលបានមកធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥និង៣៥នាទីល្ងាចនេះ។ ក្រុមការងារស្ថានទូតបានជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនី ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕ រក្សាសិទ្ធិដោយ៖CEN

website_news/2021220209.txt · Last modified: 2021/02/22 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki