website_news:2021220210

មេខ្យល់យកថ្លៃនាំពលករចេញពីប្រទេសថៃម្នាក់ 3300បាត ខណៈប្រទេសថៃកំពុងផ្ទុះកូវីដ១៩ ពុំដែលធូរស្បើយ

https://www.cen.com.kh/ February 20, 2021

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារិទ្ធ បានរាយការណ៍ ព័ត៌មានលើបណ្ដាញសង្គម facebook នៅថ្ងៃសៅរ៍នេះថា ក្រុមគ្រូពេទ្យស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី១៩កុម្ភ: ២០២១ ចុះអនុវត្តន៍ការងារពិនិត្យសុខភាព និងយកសំណាកជាលើកទី២ លើពលករឆ្លងដែនខុសច្បាប់ទាំង១៣នាក់។ ព្រោះតែលង់លក់និងការបោកបញ្ឆោតរបស់មេខ្យល់ ក្នុងគោលបំណងគេចវេសពីការធ្វើចត្តាឡីស័កមាត់ច្រកចាំយាម ពលករម្នាក់ ក្នុងចំណោមពលករទាំង១៣នាក់ បានរៀបរាប់ថា ពួកគាត់បានធ្វើដំណើរចេញពីស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃដោយថ្មើរជើងលើខ្នងភ្នំ(ខាវវង់) ចុះមកបន្តដំណើរតាមអូរប៊័រ សំដៅមកកំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រួចឡើងតាកស៊ីបន្តដំនើរមកស្រុកកំណើតនៅស្រែអំបិល មេខ្យល់យកថ្លៃនាំចេញ3300បាត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021220210.txt · Last modified: 2021/02/22 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki