website_news:2021220211

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ចុះពិនិត្យនិងពង្រឹងការងារនៅតាមខ្សែបន្ទាត់ព្រំដែនស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន

http://cambodiapolice.com/policekh/ 2:03 pm 20 កុម្ភះ 2021 100

បាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំការប្រជុំត្រួតពិនិត្យ ការងារការពារសន្តិសុខ និងការត្រួតពិនិត្យពលរដ្ឋ ចេញ-ចូល និងស្រាវជ្រាវរកមេខ្យល់ តាមខ្សែបន្ទាត់ព្រំដែន ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន នៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង កាលពីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។ ចូលរួមក្នុងឱកាសនេះ មានលោកមេបញ្ជាការ មេបញ្ជាការរង និងនាយប៉ុស្តិ៍ព្រំដែនចំណុះ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ និងលេខ ៨១៧ អធិការដ្ឋាននគរបាលស្រុកសំ ពៅលូន អធិការដ្ឋាននគរបាលស្រុកកំរៀង និង ស្រុកភ្នំព្រឹក ។

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំយកនូវទឹកបរិសុទ្ធ ជាអំណោយដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៩ និង ៨១៧ ក្នុងមួយអង្គភាពទទួលបាន ទឹកបរិសុទ្ធចំនួន ៣០០យួរ និងថវិកា របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទែ ក្នុងមួយវរសេនាតូចចំនួន ១.០០០ .០០០រៀល។ ដោយឡែកអធិការដ្ឋានគរបាលស្រុកកំរៀង ទទួលបានទឹកបរិសុទ្ធចំនួន ១៤០យួរផងដែរ៕

website_news/2021220211.txt · Last modified: 2021/02/22 12:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki