website_news:2021220301

ចាប់មេខ្យល់ម្នាក់ទៀតពេលដឹកមនុស្សឆ្លងដែនដោយខុសច្បាប់ទៅថៃ

https://www.rasmeinews.com/ 21 March, 20210

ដោយៈប.ជ័យ / បន្ទាយមានជ័យៈ មេខ្យល់ម្នាក់ ដែលដឹកមនុស្សឆ្លងដែន ខុសច្បាប់ទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនរួចកសាងបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថាជនសង្ស័យឈ្មោះ មឿន សារឿន ភេទ ប្រុសអាយុ៤១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

សូមរំលឹកថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកម៉ាឡៃ និងកម្លាំងនគរបាលវរសេនាតូចការបារ្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥១១នៃកងពលតូចដថ្មើរជើងលេខ៥១ បានធ្វើការទប់ស្កាត់ពលករចំណាកស្រុកដោយខុសច្បាប់ចំនួន១៥នាក់ (ស្រី៦នាក់) ។ ក្នុងនោះមកពី៣ខេត្ត បន្ទាយមានជ័យ ចំនួន១១នាក់, សៀមរាបចំនួន៣នាក់ និងខេត្តបាត់ដំបងចំនួន១នាក់៕

website_news/2021220301.txt · Last modified: 2021/03/22 13:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki