website_news:2021220306

បានប្រាក់រាប់ពាន់បាត លួចដឹកពលករឆ្លងទៅថៃ ទាំងប្រថុយប្រថាន

https://www.kampucheathmey.com/ on March 22, 2021By deth leng

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឃាត់ខ្លួនមេខ្យល់ម្នាក់ និងគោយន្តកន្ត្រៃ១គ្រឿងលួចដឹកពលករ ឆ្លងដែនទៅប្រទេសថៃ។ ការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ត្រង់ចំណុចចំការស្វាយចន្ទី ជិតភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បុរសជនសង្ស័យជាមេខ្យល់មានឈ្មោះ តេង តុញ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង១១និង៣០នាទីយប់កម្លាំងចម្រុះបានដើរល្បាតនៅតាមព្រំដែន ហើយបានឃាត់គោយន្តកន្ត្រៃ ដឹកពលករលួចឆ្លងដែនទៅប្រទេសថៃចំនួន១៦នាក់ ស្រីចំនួន៦នាក់ ក្នុងនោះកុមារ១នាក់ មកពីខេត្តព្រៃវែង៥នាក់ ខេត្តឧត្តរមានជ័យ៧នាក់ ក្នុងខេត្តបន្ទាយមានជ័យ៤នាក់ កុមារ១នាក់ រួចនាំមកសួនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការស្រុកស្វាយចេកបានប្រាប់ថាតាមចម្លើសារភាពរបស់ឈ្មោះ តេង តុញ ថាខ្លួនបានដឹកពលករឲ្យទៅឈ្មោះ ពឺន ពេត ជាមេខ្សល់លួចនាំឆ្លងដែនទៅប្រទេសថៃចំនួន១០លើក មកហើយដែលមានពលករសរុបចំនួន១៣៤នាក់ ហើយដឹកក្នុង១លើក ឈ្មោះ ពឺន ពេត ឲ្យតម្លៃ១លើក ពី៥០០បាត ទៅ១,០០០បាត តាមមនុស្សតិចឬច្រើន ហើយលើកទី១០នេះ ខ្លួនដឹកពលករចំនួន១៦នាក់ កុមារម្នាក់ តម្លៃ១,០០០បាត ចំណែកពលករម្នាក់ត្រូវ ឈ្មោះ ពឺន ពេត មេខ្សល់នោះយកតម្លៃ ៤,០០០បាត ទៅដល់ដីថៃ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ តេង តុញ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ចំពោះជនសង្ស័យជាមេខ្សល់ឈ្មោះ ពឺន ពេត នគរបាលស្រុកស្វាយចេកកំពុងតាមប្រម៉ាញ់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់៕ អត្ថបទ៖វ៉ាន់ ណាង

website_news/2021220306.txt · Last modified: 2021/03/22 13:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki