website_news:2021220402

អភិបាលខេត្ត ចុះសួរសុខទុក្ខនគរបាលការពារព្រំដែនគោក កម្ពុជា ថៃ ស្រុកសំឡូត

https://www.akp.gov.kh/kh/ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១

AKP បាត់ដំបង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១– ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ បញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោក ៣១០ និង៨២៣ តាមបណ្ដោយព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំ និងផ្តាំផ្ញើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវស្រាវជ្រាវរកមេខ្យល់ ដែលនាំពលករលួចឆ្លងដែនគេចវេសពីមណ្ឌលចត្តាឡីស័ក ដើម្បីចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្ទាន់ ដោយគ្មានការលើកលែងជនណាម្នាក់ឡើយ ហើយក្នុងនោះ ត្រូវចូលរួមទប់ស្កាត់បុគ្គល ដែលបានគេចពីទីតាំងប្រឈមនៃការផ្ទុះជំងឺកូវីដ១៩ លួចមកខេត្តបាត់ដំបង ។ ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា កន្លងមក មានក្រុមពលករនៅតំបន់ប្រឈមឆ្លងកូវីដ១៩ នៅរាជធានីភ្នំពេញ ដោយជិះម៉ូតូផ្ទាល់ខ្លួនគេចតាមផ្លូវជាតិ ឆ្លងកាត់តាមផ្លូវក្នុងភូមិនានាពីរាជធានីភ្នំពេញ មកដល់ស្រុកមោងប្ញស្សី គាស់ក្រឡ និងក្រុងបាត់ដំបង ។ កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវល្បាតឃ្លាំមើល និងស្រាវជ្រាវ ដើម្បីនាំយកទៅដាក់ក្នុងមណ្ឌលចត្តាឡីស័ក ៕

website_news/2021220402.txt · Last modified: 2021/04/22 11:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki