website_news:2021220601

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ សហការឃាត់ខ្លួនពលរដ្ឋខ្មែរ១៦នាក់ធ្វើការអប់រំ បម្រុងឆ្លងដែនទៅប្រទេសថៃ

http://cambodiapolice.com/policekh/ 8:56 pm 20 មិថុនា 2021

បាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរចំនួន១៦នាក់ (ស្រីចំនួន១០នាក់) ជឿតាមមេខ្យល់បម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនធ្វើការអប់រំ ត្រង់ចំណុចភូមិសាស្ត្រភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាមព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។

លោក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១១បានឲ្យដឹងថា កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ ដឹកនាំកម្លាំងផ្ទាល់ដោយ លឹម វណ្ណារិទ្ធ បាន ល្បាត២៤ម៉ោងលើ២៤ម៉ោងប្តូរវេនគ្នា សហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ។ លោកបន្តថា ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួបប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ចំនួន១៦នាក់ (ស្រី១០នាក់) ហើយបានធ្វើការឃាត់ពួកគាត់ ។ ក្រោយពីឃាត់ខ្លួន កម្លាំងបាន ណែនាំពួកគាត់កុំបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូល នាំឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានទាំងអស់គ្នា។ ក្រោយពីអប់រំរួច បានបញ្ជូនពួកគាត់ទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ចាត់វិធានការតាមផ្លូវច្បាប់ ៕

website_news/2021220601.txt · Last modified: 2021/06/22 16:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki