website_news:2021220602

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន

http://cambodiapolice.com/policekh/ 8:59 am 20 មិថុនា 2021

ខេត្តបាត់ដំបង ៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរង ទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនគីឡូ១៣ ដឹកនាំដោយលោក អនុសេនីយ៍ទោ ម៉ឹង ម៉េត នាយប៉ុស្តិ៍ស្តីទី ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា បានចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង ចំណុចភូមិឈើទាល ឃុំសិ រីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុក សំពៅលូន ខេត្តបាត់ដំបង ៕

website_news/2021220602.txt · Last modified: 2021/06/22 16:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki