website_news:2021220603

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧សហការទទួលពលករខ្មែរត្រឡប់មកពីប្រទេសថៃចំនួន២នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២

http://cambodiapolice.com/policekh/ 2:33 pm 20 មិថុនា 2021

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ ។

ជាក់ស្តែង នៅថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានចាត់តាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង សហការជាមួយកម្លាំងយោធាទៅទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចរមណីយដ្ឋានទឹកធ្លាក់ភ្នំ(៥៣)នៃភូមិសាស្ត្រភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចំនួន១នាក់(ស្រី)។ បន្ទាប់ពីធ្វើការសាកសួរ កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងយើងបានប្រគល់រូបគាត់ឱយទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងត្រង់ចំណុចនៃភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួន ១នាក់ (ស្រី) ។ បន្ទាប់ពីធ្វើការសាកសួរ និងអប់រំណែនាំរួច សមត្ថកិច្ចបានប្រគល់ជូន ក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ៕

website_news/2021220603.txt · Last modified: 2021/06/22 16:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki