website_news:2021220605

ពលករខ្មែរ៩នាក់ ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនក្បែរបន្ទាត់ព្រំដែន

https://www.kampucheathmey.com/ ថ្ងៃចន្ទ ២១ មិថុនា ២០២១ដោយ KC Virak

ខេត្តបាត់ដំបង៖ ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ ត្រូវបានកម្លាំងយោធាឈុតខ្មៅ នៃវរការពារព្រំដែនថៃលេខ១២ ឃាត់ខ្លួន ខណ:ពលករទាំងនោះលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីថៃ។ ដោយសារប្រទេសថៃ មានការទប់ស្កាត់បទល្មើសឆ្លងដែន និងការការពារ ទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ ផងនោះ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងយោធាថៃដែលឈរជើងតាមបន្ទាត់ព្រំដែនបានចុះទប់ស្កាត់ពលករខ្មែរដែលលួចឆ្លងដែនចូលទឹកដីថៃដោយខុសច្បាប់ ត្រង់ចំណុច ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ មានចំនួន៩នាក់ ក្នុងនោះមាន ស្រី០៣នាក់ និងប្រុស០៦នាក់។

តាមការសារភាពរបស់ពលករទាំងនោះបាននិយាយថា ពួកគេបានធ្វើដំណើរតាមច្រករបៀង ដោយត្រៀមបង់លុយទៅឱ្យមនុស្សម្នាក់ដើម្បីនាំផ្លូវ ដោយក្នុងម្នាក់ៗបង់អស់ ៧,០០០បាត ក្នុងគោលបំណងឱ្យជូនទៅរកការងារធ្វើ ឱ្យដល់ទីកន្លែង ដូចជារោងចក្រធ្វើសាវម៉ាវកំប៉ុង ការងារសំណង់នៅខេត្តប៉ាធុមថានី រោងចក្រកែច្នៃមាន់នៅខេត្តឈុនបុរី និងនៅខេត្តរ៉ាក់យ៉ង ក្នុងប្រទេសថៃ។ បច្ចុប្បន្ន ពលករខ្មែរទាំង០៩នាក់ត្រូវបានបញ្ជូនទៅកាន់អង្គភាពដើម្បីអនុវត្តតាមនីតិវិធីមុននឹងបញ្ជូនឱ្យត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021220605.txt · Last modified: 2021/06/22 16:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki