website_news:2021220606

មេខ្យល់និងអ្នកពាក់ព័ន្ធ៦នាក់ បាននាំមនុស្សឆ្លងដែន ត្រូវកងកម្លាំងការពារព្រំដែនឃាត់ខ្លួន

https://www.kampucheathmey.com/ ថ្ងៃចន្ទ ២១ មិថុនា ២០២១ដោយ Sorn Phanith

នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបញ្ជូនមេខ្យល់៣នាក់ ក្នុងនោះមានអ្នកពាក់ព័ន្ធ៣នាក់ នាំមនុស្សឆ្លងដែនមិនស្របច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ទោ បោន ស៊ីហា អធិការស្តីទី បានឲ្យដឹងថា មេខ្យល់៦នាក់ និងពលករខ្មែរសរុបចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ធ្វើការឃាត់ខ្លួននៅចំណុចអូរព្រំដែន នៅវេលាម៉ោង៣ និង៤៥នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះមាន វត្ថុតាងទូរសព្ទដៃ៦គ្រឿង កង់បីឥណ្ឌា ១គ្រឿង និងម៉ូតូ០២គ្រឿង។ លោកវរសេនីយ៍ទោ បោន ស៊ីហា អធិការស្តីទីបានបញ្ជាក់ឲ្យដឹងទៀតថា មេខ្យល់ទាំង៦នាក់ ១. ឈ្មោះ សុខា រ៉ាវុធ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ សង្កាត់និងក្រុងប៉ោយប៉ែត, ២. ឈ្មោះ ខេមរា សូរ៉ាវីត ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត, ៣. ឈ្មោះ លី វ៉ន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែតទាំង៣នាក់នេះជាមេខ្យល់។ ៤. ឈ្មោះ ជីង ហៅ ណាន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ៥. ឈ្មោះ ប៉ែន ឆៃណាម ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ៦. ឈ្មោះ យួម សឿម ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត៣នាក់នេះជាអ្នកពាក់ព័ន្ធដឹកជញ្ជូនពលករដើម្បីឆ្លងដែន។

លោកស្រីវរសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា មេខ្យល់ចំនួន៣នាក់ និងអ្នកពាក់ព័ន្ធចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះហើយដែរ ចំណែកប្រជាពលរដ្ឋទាំង៦នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2021220606.txt · Last modified: 2021/06/22 16:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki