website_news:2021220702

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ កំណើនបទល្មើសបច្ចេកវិទ្យា បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស និងសកម្មភាពបង្កអុកឡុក នៅតាមមូលដ្ឋាន នៅតែជាកង្វល់

https://cen-news.com/ Posted ByPen Srey NeatJuly 21, 2021

ខេត្តបន្ទាយមានជ័យ៖ នៅស្នងការដ្ឋននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំប្រជុំ ស្តីពីផែនការសកម្មភាពសម្រាប់ឆមាសទី០២ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍វរសេនីយ៍ ជាស្នងការរង លោក អធិការនគរបាលក្រុង ស្រុក ទាំង០៩និងមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដេនគោកទាំង០៤ ។

ដើម្បីឲ្យរាល់ភារកិច្ចទាំងឡាយទទួលបានជោគជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់ផែនការបានជំរុញដល់គ្រប់បណ្តាអង្គភាពចំណុះស្នងការដ្ឋាន គឺត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួន សម្រាប់ឲ្យមន្ត្រីក្នុងអង្គភាពក្រោមឱវាទរបស់ខ្លួន អនុវត្តឲ្យចំទិសដៅ និងទទួលបានលទ្ធផលល្អ ។ ប្រសិនបើអង្គភាពមួយមិនមានការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តទេនោះ គឺអង្គភាពនោះការអនុវត្តភារកិច្ចរបស់ខ្លួនមិនទទួលបានលទ្ធផលល្អនោះឡើយ។ ដូច្នេះគ្រប់បណ្តាអង្គភាពគឺត្រូវតែរៀបចំផែនការសកម្មភាពរបស់ខ្លួន ដោយផ្ញើមកស្នងការដ្ឋាន (សេនាធិការដ្ឋាន) ដើម្បីឲ្យមានមូលដ្ឋានរៀបចំជាផែនការរួមសម្រាប់សកម្មភាពរបស់យើងអនុវត្តជាក់ស្តែង ឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖ សភាពការណ៍នៃកំណើនបទល្មើសបច្ចេកវិទ្យា បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងសកម្មភាពបង្កអុកឡុក នៅតាមមូលដ្ឋាន នៅតែជាកង្វល់ ។ មិនត្រឹមតែប៉ុណ្ណោះ កំណើននៃគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ រួមទាំងកំណើនយាយន្តយ៉ាងគំហុក ស្របពេលផ្លូវថ្នល់កំពុងកែលម្អ និងការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវនៅមានកម្រិតផងនោះ បានធ្វើឲ្យសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកជួបបញ្ហប្រឈម ។ជាមួយគ្នានោះ ដើម្បីដោះស្រាយរាល់បញ្ហាទាំងនោះ បានរលូនគឺយើងត្រូវតែរៀបចំផែនការ ដើម្បីអនុវត្ត។ នៅក្នុងដំណាក់កាលនៃការឆ្លងរាតត្បាតជម្ងឺកូវីដ១៩បង្កឲ្យមានហានិភ័យគម្រាមកំហែងដល់សុខភាពសាធរណៈ និងអាយុជីវិតមនុស្សលើសលលោក ។ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បានក្រើនរំលឹកដល់អស់លោក ជាថ្នាក់ដឹកនាំបណ្តាអង្គភាពនីមួយៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាសុខភាព មានអនាម័យឲ្យបានល្អ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល លាងដៃនិងសាប៊ូឬជែល ពាក់ម៉ាស់ រក្សាម្លាត ពិសេសគឺអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល៣ការពារនិង៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជម្ងឺដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021220702.txt · Last modified: 2021/07/22 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki