website_news:2021220901

មុខសញ្ញាជាមេខ្យល់នាំមនុស្សឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

http://cambodiapolice.com/policekh/ 4:39 pm 20 កញ្ញា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០០និង១១នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការបង្ក្រាបករណីនាំមនុស្សយកចេញឆ្លងដែនដោយមិនស្របច្បាប់ទៅប្រទេសថៃ ១ករណី ក្នុងបទល្មើសជាក់ស្ដែង។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ ថេត សុជា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទប់ស្កាត់ពលករបំរ៉ុងឆ្លងដែនចំនួន ០៥នាក់ ស្រីចំនួន ០២នាក់ អនីតិជន ០២នាក់ ស្រីចំនួន ០១នាក់។ ករណីនេះ មុខសញ្ញាជាមេខ្យល់ខាងលើសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ ៕

website_news/2021220901.txt · Last modified: 2021/09/22 09:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki