website_news:2021220903

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ជួយសម្រាលទុក្ខលំបាកពលករខ្មែរ ១២៨គ្រួសារ

https://swiftnewsdaily.com/ SWIFT NEWS ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

(ថៃ)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានសហការជាមួយមន្ទីរការងារខេត្តសាកែវ អាជ្ញាធរមូលដ្ឋានស្រុកតាប្រាយ៉ា និងស្រុកគោកធ្យូង ខេត្តសាកែវ ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរ ព្រមទាំងបាននាំយកអំណោយឧបត្ថម្ភមានដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ត្រីប្រលាក់គ្រៀម ទឹកដោះគោ និងសម្ភារ:មួយចំនួនទៀត ចែកជូនពួកគាត់នៅស្រុកតាប្រាយ៉ា ចំនួន៥៥ គ្រួសារ និងនៅស្រុកគោកធ្យូង ចំនួន៧៣ គ្រួសារផ្សេងទៀត ដើម្បីជួយសំរាលទុក្ខលំបាកដល់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩៕

website_news/2021220903.txt · Last modified: 2021/09/22 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki