website_news:2021220904

ថៃចាប់ខ្លួនពលរដ្ឋខ្មែរ ២នាក់ ដែលលួចឆ្លងដែន និងកាប់ឈើក្នុងឧទ្យានជាតិ ខេត្តស៊ីសាកេត

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២១ កញ្ញា ២០២១ដោយ sopheak khoun

ប្រជាពលរដ្ឋខ្មែរ ២នាក់ ត្រូវបានកម្លាំងអភិរក្សថៃចាប់ខ្លួន ខណ:ដែលពួកគេបានលួចឆ្លងដែន ចូលទៅក្នុងទឹកដីថៃ ដោយគ្មានការអនុញ្ញាត និងពាក់ព័ន្ធករណីកាប់ឈើគ្រញូងផងដែរ។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ខាងលិចឈៀងខាងជើង ភូមិសនថន ក្នុងឃុំសៅថុងឆៃ ស្រុកកាន់ថនឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ដោយកម្លាំងអភិរក្ស ប្រចាំតំបន់នោះ។ ប្រជាពលរដ្ឋខ្មែរទាំង ២នាក់នេះ មានឈ្មោះ ព្រុំ ភេទប្រុស អាយុ ៤៤ឆ្នាំ និងឈ្មោះ រ៉ាន់ ភេទប្រុស អាយុ ១៩ឆ្នាំ។ ដោយឡែកវត្ថុតាងដកហូតបាន រួមមាន៖ ឈើគ្រញូងចំនួន ៣ដុំ ពិលសម្រាប់ពាក់ក្បាលចំនួន២ និងការ៉ុងកែច្នៃ ធ្វើជាសាក់កាដូ សម្រាប់ស្ពាយចំនួន១។ ក្រោយការឃាត់ខ្លួន គឺនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋខ្មែរទាំង២នាក់ ត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើបឹងម្លូ ដើម្បីអនុវត្តតាមនីតិវិធី៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2021220904.txt · Last modified: 2021/09/22 09:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki