website_news:2021221005

បញ្ជូនជនជាតិចិន ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ និងជួញដូរមនុស្ស

https://cen.com.kh/ Posted ByPen Srey NeatOctober 21, 2021

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ ធ្វើសកម្មភាពបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ និងជួញដូរមនុស្ស ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបង្ខាំងមនុស្សប្រុសចំនួន២នាក់ នៅចំណុចអគារមួយកន្លែងបន្ទប់លេខ១១៤ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ដោយមានការសហការពីម្ចាស់អគារ សមត្ថកិច្ចបានរំដោះជនរងគ្រោះជាបុគ្គលិកចំនួន២នាក់៖១-ឈ្មោះ ឌឿន ឌាត ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២-ឈ្មោះជឹម ក្តឹប ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យជាមេការ ១នាក់ ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុសអាយុ ៣៦ឆ្នាំ ជាជនជាតិចិន ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ។ បន្ទាប់មកនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងបានឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិចិន ស្នាក់ក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទាំង២នាក់ ជាមេការក្រមហ៊ុនអនឡាញមួយនៅក្រុងប៉ោយប៉ែត។

លោកអធិការបានបញ្ជាក់ថា៖ តាមបំភ្លឺរបស់ជនរងគ្រោះទាំង២នាក់ និយាយថា៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ពួកគេបានសម្ភាសន៍ធ្វើការនៅក្រុមហ៊ុនអនឡាញនៅភ្នំពេញជាប់ចំនួន៦នាក់។ នៅយប់ថ្ងៃដដែលពួកគេទាំង៦នាក់ បានចេញពីភ្នំពេញមកប៉ោយប៉ែតដោយជិៈរថយន្ត១គ្រឿង អ្នកបើកបរជាជាជនជាតិខ្មែរ និងអ្នកជិៈក្នុងរថយន្តនោះមាន១នាក់ ជាជនជាតិចិន និង១នាក់ទៀត ជាជនជាតិបង់ក្លាដែស ហើយមកដល់ប៉ោយប៉ែតនៅវេលាម៉ោង៣ទាបភ្លឺ ដោយស្នាក់នៅអគារអនឡាញ។ លុះព្រឹកឡើងធ្វើសម្ភាសន៍ម្តងទៀតជាប់តែ ២នាក់ (ឌឿន ឌាត និង ជឹម ក្តឹប)។ នៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២១ ពួកចិននោះបានដាក់ខ្នោះខ្លួនទាំង២នាក់ និងគម្រាមឲ្យយកប្រាក់ឲ្យពួកគេវិញ ដោយប្រាប់ថាអ្នកនាំមកបានយកពួគគេទាំង២នាក់មកលក់ បើមិនបានប្រាក់ទេគេបង្ខាំងទុកក្នុងបន្ទប់នេះ៦ខែ ។ ជាមួយគ្នានោះ ពួកគេសុំទាមទារជម្ងឺចិត្តមកខ្លួនចំនួន៣ម៉ឺនដុល្លារ និងសុំឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា៖ តាមចម្លើយសារភាពរបស់ឈ្មោះ ស៊ី សៅស៊ុន មេការគ្រប់គ្រងអនឡាញ និយាយថា ខ្លួនបានស្គាល់អ្នកធ្វើការដូចគ្នាឲ្យជួយរកជនជាតិថៃ៦នាក់ មកធ្វើការពេលនោះសម្ភាសន៍ជាប់២នាក់ អាចធ្វើការបាន។ ដោយគិតថាអ្នកទាំង២នាក់ នោះជាជនជាតិថៃក៏បានឲ្យគាត់ទៅរៀនឲ្យចេះធ្វើការនៅក្នុងបុរីស៊ានហូរ ពេលទៅដល់កន្លែងរៀនគេប្រាប់ថាមិនមែនជាជនជាតិថៃ គឺជាជនជាតិខ្មែរក៏បញ្ជូនគាត់មកវិញ ដោយយល់ថាខ្លួនចាញ់បោកអ្នកដែលខ្លួនស្គាល់ ក៏ចាប់ជនរងគ្រោះទាំង២នាក់ដាក់ខ្នោះដៃរួចថតបង្ហោះឲ្យអ្នកនាំមកនោះឃើញ និងសងលុយខ្លួនវិញក្នុង១នាក់ចំនួន១,០០០ដុល្លារ និងសោហ៊ុយដឹកជញ្ជូនចំនួន២៥០ដុល្លា សរុបចំនួន២,៥០០ដុល្លារ ។ ចំណែកឈ្មោះ កៅ សុង វិញ បានសារភាពថា៖ ខ្លួនគេធ្វើការងារជាអ្នកគ្រប់គ្រងផ្នែកមើលការខូចខាតដូចជាទឹក ភ្លើង និងសម្ភារៈផ្សេងៗក្នុងអគារ។ ចំពោះការដាក់ខ្នោះជនជាតិខ្មែរ២នាក់នោះ ខ្លួនមិនបានពាក់ព័ន្ធឡើយ គឺឈ្មោះ ស៊ី សៅស៊ុន ជាអ្នកធ្វើទាំងអស់ ៕ រក្សាសិទ្ធិដោយ ៖ កូលាប

website_news/2021221005.txt · Last modified: 2021/10/22 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki