website_news:2021221101

ពលករខ្មែរ២១នាក់ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ ខណ:បម្រុងឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 16/11/2021

ខេត្តបន្ទាយមានជ័យ ៖ ពលករប្រុសស្រីចំនួន២១ នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ក្បាលទំនប់ នៃបញ្ជាការវរ:ការពារព្រំដែនគោក លេខ៨១៥ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសឹករងស្រុកម៉ាឡៃ ស្ទាក់ឃាត់ខ្លួនសួរនាំ ខណ:ព្យាយាមឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ ការឃាត់សួរនាំនោះធ្វើទ្បើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំនុចគោលដៅដើមធ្នង់ ក្នុងភូមិសាស្ត្រ ភូមិក្បាលទំនប់ ឃុំអូរសំពរ ស្រុកម៉ា ឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសបទល្មើសពលករឆ្លងដែនខុសច្បាប់នោះ កម្លាំងនគរបាលការពារព្រំដែនតែងតែល្បាតទ្រោលសភាពការណ៍ ហើយនៅល្ងាចថ្ងៃចន្ទ័ម្សិលមិញនេះ ក៏បានស្ទាក់ឃាត់ពលរដ្ឋខ្មែរបាន២១នាក់ យកមកសួរនាំខណ:ដែលពួកគាត់បម្រុងឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ។ លោកមេបញ្ជាការបានបន្តថា ប្រជាពលរដ្ឋខ្មែរ ចំនួន២១នាក់ ស្រីចំនួន០៧នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនក្បាលទំនប់ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសិករងស្រុកម៉ាឡៃ ទប់ស្កាត់នោះ មកពី០៥ខេត្ត ក្នុងនោះ ១-បន្ទាយមានជ័យ ០៣នាក់, ២-កំពង់ធំ ០៧នាក់, ៣-បាត់ដំបង ០៣នាក់, ៤-ត្បូងឃ្មុំ ០៧នាក់, ៥-កំពត ០១នាក់ ។ បច្ចុប្បន្នពលករទាំងនោះ ត្រូវបានប្រគល់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធី៕

website_news/2021221101.txt · Last modified: 2021/11/22 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki