website_news:2021221103

ពលករខ្មែរចំនួន ៣២ នាក់ ត្រូវបានបញ្ជូនមកមាតុប្រទេសវិញ

https://www.kampucheathmey.com/ ថ្ងៃពុធ ១៧ វិច្ឆិកា ២០២១ដោយ KC Virak

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិតបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងនារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា កាលពីយប់ថ្ងៃទី ១៦ ខែវិច្ឆិកានេះ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ចំនួន ៣២ នាក់ (ប្រុស ១៩ នាក់)។ បើតាមលោក កុយ គួង បានឱ្យដឹងបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញ នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកា នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។

គួររំលឹកថា កាលពីទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏បានឃាត់ខ្លួនពលករខ្មែរដែលត្រូវបានមេខ្យល់បោកបញ្ឆោតយកឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ចំនួន ២២ នាក់ (ប្រុស១៨ នាក់) ផងដែរ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ស្ថានអគ្គកុងស៊ុលកម្ពុជាបានចុះទៅអន្តរាគមន៍ជាមួយអាជ្ញាធរថៃ ដើម្បីបញ្ជូនពលរដ្ឋខ្មែរខាងលើមកមាតុប្រទេសវិញនៅរសៀលថ្ងៃដដែល តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល៕ អត្ថបទ៖ កោះកែវ

website_news/2021221103.txt · Last modified: 2021/11/22 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki