website_news:2021221104

ជនល្មើស បានប្រើបាស់កម្មវិធីបណ្តាញសង្គម លើប្រព័ន្ធអ៊ីនធឺណិត ជាមធ្យោបាយធ្វើការលួងលោមកុមារ ដើម្បីធ្វើការចែកចាយរូបភាព សម្ភារៈអាសអាភាសកុមារ

https://cen.com.kh/ Posted ByPen Srey NeatNovember 18, 2021

កែប ៖ ពាក់ព័ន្ធនឹងអំពីបទល្មើសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ឧត្តមសេនីយ៍ឯក ជា ពៅ បានលើកឡើងថា ជនល្មើសដែលបានប្រើបាស់កម្មវិធីបណ្តាញសង្គម លើប្រព័ន្ធអ៊ីនធឺណិត ជាមធ្យោបាយធ្វើការលួងលោមកុមារ ដែលជាអនីតិជន ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដើម្បីធ្វើការចែកចាយរូបភាព សម្ភារៈអាសអាភាសកុមារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាវាគ្មិន ធ្វើបទអន្តរាគមន៍លើប្រធានបទ “ច្បាប់ និងបទល្មើសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ” ដែលបានប្រព្រឹត្តនាថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកែប ។ ឧត្តមសេនីយ៍ឯក ជា ពៅ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងពីការប្រើប្រាស់កម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ប្រកបដោយសុវត្ថិភាព ដល់កុមារនិងយុវជន ក៏ដូចជាស្វែងយល់អំពីបទល្មើសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSE) ការឆ្លើយតបខាងផ្លូវច្បាប់ និងបណ្តាញរាយការណ៍បន្ទាន់ (Internet Hotline) ។

ក្នុងនោះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការចែករំលែកនូវបទពិសោធន៍ស្រាវជ្រាវ និងបង្ក្រាបជនល្មើសពាក់ព័ន្ធ នឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ដោយសង្កត់ធ្ងន់ទៅលើសកម្មភាពជនល្មើស ដែលបានប្រើបាស់កម្មវិធីបណ្តាញសង្គម លើប្រព័ន្ធអ៊ីនធឺណិត ជាមធ្យោបាយធ្វើការលួងលោមកុមារ ដែលជាអនីតិជន ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដើម្បីធ្វើការចែកចាយរូបភាព សម្ភារៈអាសអាភាសកុមារ ការលេចឡើងនៃសញ្ញាណថ្មីៗ របស់ជនសង្ស័យ ជាជានជាតិខ្មែរ ប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទកុមារ តាមប្រព័ន្ធអនឡាញ ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធនឹងផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ កូលាប

website_news/2021221104.txt · Last modified: 2021/11/22 10:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki