website_news:2021221107

ក្នុងមួយថ្ងៃៗ មានពលករចំណាកស្រុកកម្ពុជា ឆ្លងដែនវិលត្រឡប់ពីប្រទេសថៃ ចំនួន ៤០០ នាក់ អំឡុងពេលនៃការរាតត្បាតកូវីដ ១៩

https://www.postkhmer.com/national/ រី សុចាន់ | Publication date 18 November 2021 | 13:51 ICT

ភ្នំពេញៈ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានឱ្យដឹងថា ក្នុងមួយថ្ងៃៗគិតជាមធ្យម មានពលករ ចំណាកស្រុកកម្ពុជា ដែលបានឆ្លងដែនវិលត្រឡប់ ពីប្រទេសថៃ មកកម្ពុជាវិញ មានចំនួន ៤០០ នាក់ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។ IOM បញ្ជាក់ក្នុងហ្វេសប៊ុកនៅថ្ងៃទី ១៨ ខែវិច្ឆិកា ថា តាមរយៈការគាំទ្ររបស់អង្គការ IOM ពលករដែលវិលត្រឡប់មកវិញនេះ ទទួលបានអាហារ ទឹក និងវិធានការការពារខ្លួនពីជំងឺកូវីដ ១៩ នៅតាមច្រកចូល។ IOM លើកឡើងថា៖ «ខណៈដែលប្រទេសជាច្រើនក្នុងតំបន់កំពុងត្រៀមរៀបចំត្រលប់ទៅរកការរស់នៅតាមបែបគន្លងថ្មី និងបើកព្រំដែនប្រទេសរបស់ខ្លួនឡើងវិញ ការយកចិត្តទុកដាក់ជាច្រើនត្រូវធ្វើឡើង ដើម្បីសម្របសម្រួលឱ្យមាន ទេសន្តរប្រវេសន៍ប្រកបដោយសុវត្ថិភាព និងទៀងទាត់ សំដៅការពារទាំងជនទេសន្តរប្រវេសន៍ និងសហគមន៍ពីជំងឺរីករាលដាលជាសកលផ្សេងៗ ដែលអាចកើតមាននាពេលអនាគត»៕

website_news/2021221107.txt · Last modified: 2021/11/22 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki