website_news:2021221205

ទិវាជនអន្តោប្រវេសន៍អន្តរជាតិលើកទី២២ ក្រោមប្រធានបទការប្រឈមរបស់ពលករចំណាកស្រុកពេលវិបត្តិកូវីដ

https://www.rfa.org/khmer/ ដោយ ខែ សុណង2021-12-18

សង្គមស៊ីវិលនិងអាជ្ញាធរខេត្តមួយចំនួន នឹងប្រារព្ធទិវាជនអន្តោប្រវេសន៍អន្តរជាតិលើកទី២២ ក្រោមប្រធានបទបញ្ហាប្រឈមរបស់ពលករចំណាកស្រុកអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៨ ធ្នូ នេះ។ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) រួមជាមួយអ្នកប្រឹក្សាយោបល់សុវត្ថិភាព (Safe Migration Ambassadors) បណ្ដាញពលករខ្មែរប្រចាំប្រទេសថៃ រួមទាំងអាជ្ញាធរមូលដ្ឋាននឹងប្រារព្ធទិវាជនអន្តោប្រវេសន៍អន្តរជាតិនេះ ក្នុងបំណងជំរុញ លើកកម្ពស់ការយល់ដឹងពីសិទ្ធិពលករចំណាកស្រុក និងការអនុវត្តគោលនយោបាយគាំពារសង្គមដែលផ្ដោតលើតម្រូវការជាមូលដ្ឋានរបស់ពលករចំណាកស្រុក ពិសេសពេលកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩។ វេទិកានេះនឹងរៀបចំចំនួន ១៨កន្លែង នៅក្នុងខេត្តចំនួន ៥ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុបជិត ១ពាន់នាក់៕

website_news/2021221205.txt · Last modified: 2021/12/22 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki