website_news:2021230202

ឃាត់ខ្លួនមេខ្យល់ ៧០នាក់ និងពលករគេចធ្វើចត្តាឡីស័កចំនួន ១៥១នាក់

https://www.cen.com.kh/ February 22, 2021

ភ្នំពេញៈ មេខ្យល់ដែលនាំមនុស្សឆ្លងកាត់ព្រំដែនខុសច្បាប់ គឺព្រំដែនកម្ពុជា-ថៃ-វៀតណាម ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនចំនួន ៧០នាក់ គិតចាប់ពីថ្ងៃទី១៣-២០ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ CEN នៅថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២១។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មេខ្យល់នាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដែលសមត្ថកិច្ចចាប់ខ្លួនមានដូចជាៈ ខេត្តបន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ ប៉ៃលិន កំពត ស្វាយរៀង តាកែវ និងខេត្តកោះកុង។ មេខ្យល់បានប្រើល្បិចថ្មីដោយនាំមនុស្សឆ្លងដែនខុសច្បាប់ប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ដោយបានដាក់បង្កប់មនុស្សនៅក្នុងរថយន្តដឹកផ្លែឈើ…។ មន្ត្រីដដែលបានបន្តថា ការស្វែងរក និងទប់ស្កាត់ពលករគេចវេសពីចត្តាឡីស័ក គឺគិតចាប់ពីថ្ងៃទី១៣-២០ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន ១៥១នាក់ ក្នុងនោះស្រី ៦៧នាក់ និងបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក។ ពលករដែលគេចវេសពីការធ្វើចត្តាឡីស័កមានដូចជាៈ ខេត្តបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ខេត្តតាកែវ ខេត្ត ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តសៀមរាប …។

សូមជម្រាបថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តជាប់ព្រំដែនថៃ និងវៀតណាម បានខិតខំធ្វើការទប់ស្កាត់ពលករឆ្លងដែននខុសច្បាប់និងស្រាវជ្រាវរកមេខ្យល់ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕រក្សាសិទ្ធិដោយៈ ចេស្តារ

website_news/2021230202.txt · Last modified: 2021/02/23 13:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki