website_news:2021230203

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ចុះពង្រឹង និងពិនិត្យការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស និងពលករដែលត្រឡប់មកពីប្រទេសថៃ តាមខេត្តជាប់ព្រំដែន

http://freshnewsasia.com/ 2021-02-22 12:35pm

(កោះកុង)៖ នាថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោករដ្ឋមន្រ្តី វង សូត មានការចូលរួមពីអភិបាលរងខេត្ត ក្រុមការងារការពារជនរងគ្រោះ និងអន្តរក្រសួង បានចុះត្រួតពិនិត្យមើលការគ្រប់គ្រងស្ថានភាពការទទួលជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើរជួញដូរមនុស្ស និងពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិសំខាន់ៗនៅក្នុងខេត្តកោះកុង។

ទីតាំងច្រកទ្វារអន្តរជាតិដែលសំខាន់ៗរួមមាន៖

*ទី១៖ ច្រកអន្តរជាតិចាំយាម

*ទី២៖ ច្រកគីរីវង្ស (ហៅច្រកខាវវង្ស)

*ទី៣៖ ច្រកកោះយ៉។

ដើម្បីពង្រឹងការគ្រប់គ្រងស្ថានភាពមេរោគរាតត្បាតកូវីដ១៩ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលមានការចូលរួមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងសុខាភិបាល និងអភិបាលរងខេត្តព្រមទាំងបានផ្ដល់ម៉ាស ជែល អង្ករ មី ទឹកស៊ីវអ៊ីវ ទឹកត្រី ដល់ក្រុមការងារផងដែរ។

សូមជម្រាបថា គិតត្រឹមម៉ោងស៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

website_news/2021230203.txt · Last modified: 2021/02/23 13:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki