website_news:2021230205

មេក្លោងនាំពលករឆ្លងដែនខុសច្បាប់ ៣នាក់ទៀត ត្រូវចាប់បញ្ជូនទៅតុលាការ

https://kohsantepheapdaily.com.kh/ Banteay Meanchey ២២ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ២០:១៦

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធករណីនាំចេញ ដោយមិនស្របច្បាប់ ០៣នាក់ ( ស្រី ០១នាក់ ) ទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា កម្លាំងសម្ថកិច្ចបានទប់ស្កាត់ពលករឆ្លងដែនមិនស្របច្បាប់ និងស្រាវជ្រាវឃាត់មុខសញ្ញាពាក់ព័ន្ធករណីនាំចេញដោយមិនស្របច្បាប់ជាបន្តបន្ទាប់។ ជាមួយនោះជនសង្ស័យ ដែលពាក់ព័ន្ធនាំចេញដោយមិនស្របច្បាប់ ចំនួន ០៣នាក់ ត្រូវបានបញ្ជុនខ្លួន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ មាន៖ ១/-ឈ្មោះ ប៉ោច គឹមស៊ឹង ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិស្រះលិច ឃុំ ព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ២/-ឈ្មោះ សេន សាវី ភេទប្រុសអាយុ ៣៨ឆ្នាំជាប្តីនិង៣/-ប្រពន្ធឈ្មោះវ៉ាន់ សាលី អាយុ៣៧ឆ្នាំ ទាំង០២នាក់ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក៏ពាក់ព័ន្ធករណីនាំឆ្លងដែនមិនស្របច្បាប់ផងដែរ។

លោកស្រី ឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ឈ្មោះ ប៉ោច គឺមស៊ឹង នេះពាក់ព័ន្ធនិងការដឹកជញ្ជូនពលករខ្មែរចំនួន ០៩នាក់ ជាអ្នកដូរនៅផ្សារឡុងគឿ ប្រទេសថៃ បំរុងចូលតាមច្រកអូរបីជាន់ ដោយជននេះ បានប្រាប់ពលករទាំងនោះថា បើមានសមត្ថកិច្ចសួរនាំ ឆ្លើយថា ទៅបន្ទាយឆ្មា រដើម្បីរួចពីការឃាត់ខ្លួន តែពេលសមត្ថកិច្ចឃាត់រថយន្តសួរនាំពលករទាំងនោះថា ពួកគាត់ទៅលក់ឥវ៉ាន់ នៅផ្សារឡុងគឿ ដោយគេយកថ្លៃជូនផ្លូវ ចំនួន ៣.០០០បាត ក្នុងម្នាក់។

ចំណែកឈ្មោះ ប៉ោច គឺមស៊ឹង ក្រោយពីឃាត់ និងសួរនាំ បានឆ្លើយសារភាពថា ខ្លួនបានយកថ្លៃដឹកជញ្ជូនទៅច្រកអូរបីជាន់ ក្នុង ម្នាក់ ១០ម៉ឺនរៀល ពីប៉ោយប៉ែតមក។ ចំណែក ០២នាក់ប្តីប្រពន្ធនេះ ធ្លាប់បានជូនមនុស្សឆ្លងដែន ដោយមិនស្របច្បាប់។ ជនសង្ស័យទាំង ០៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ណុប រក្សា

website_news/2021230205.txt · Last modified: 2021/02/23 13:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki