website_news:2021230207

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ដាក់បទបញ្ជាតឹងរ៉ឹងដល់កងកម្លាំងស៊ើបចាប់ខ្លួនមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់

http://nokorwatnews.com/ 22-02-2021

ខេត្តបន្ទាយមានជ័យ៖ ស្ថិតក្នុងស្ថានភាពពលករនៅតែលួចឆ្លងដែនខុសច្បាប់ ចូលមកក្នុងទឹកដីកម្ពុជាកាន់តែច្រើន ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានបញ្ជាដល់កងកម្លាំងត្រូវចាត់វិធានការក្តៅស្វែងចាប់ខ្លួនពួកមេខ្យល់នាំផ្លូវពលករលួចឆ្លងដែន។ លោកបន្តថា ពួកមេខ្យល់ទាំងនោះហើយ ដែលនាំបញ្ហាស្មុគ្រស្មាញដល់សង្គមជាតិ ទាក់ទងទៅនឹងនាំជំងឺកូវីដ-១៩ចូលស្រុក។ លោកបញ្ជាក់ថា នៅក្នុងស្ថានភាពស្រុកទេសកំពុងតែវឹកវរដោយការឆ្លងជំងឺកូវីដ-១៩ ហើយប្រមុខរដ្ឋាភិបាលក៏បានប្រកាសឲ្យពលករឆ្លងដែនចូលតាមច្រកព្រំដែន ដែលបានកំណត់យ៉ាងណាក៏ដោយ ពួកមេខ្យល់ នៅតែនាំផ្លូវពលករលួចឆ្លងដែនខុសច្បាប់ ដូច្នេះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវតែចាប់ខ្លួនមេខ្យល់បញ្ជូនឲ្សសមត្ថកិច្ចឲ្យបាន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា ពលករចំណាកស្រុកភាគច្រើន ដែលលួចឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសជិតខាង ដោយសារតែមេខ្យល់នាំផ្លូវ ព្រោះពលករទាំងនោះមិនដឹងភូមិសាស្ត្រ និងគោលដៅដែលត្រូវទៅ៕

website_news/2021230207.txt · Last modified: 2021/02/23 13:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki