website_news:2021230303

អភិបាលខេត្តព្រះវិហារ ណែនាំកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដើម្បីការពារការរីករាលដាលកូវីដ១៩

http://freshnewsasia.com/ 2021-03-22 08:01pm

(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ នៅច្រកអានសេះ ភ្នំទ្រព្យ និងតំបន់មួយចំនួនទៀត ជាមួយនឹងការសួរសុខទុក្ខសំណេះសំណាល និងចែកជូនថវិកា ម៉ាស់ ជាការលើកទឹកចិត្តដល់កងកម្លាំងដែលឈរជើងតាមព្រំដែន។ នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តព្រះវិហារ បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្ត ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ឲ្យបានចំពោះបទល្មើសឆ្លងដែនខុសច្បាប់នានា ជាពិសេសបទល្មើសឆ្លងដែនខុសច្បាប់របស់ពលករ គឺមិនត្រូវឲ្យមានជាដាច់ខាត ដែលការទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់នេះ គឺក្នុងទិសដៅមិនឲ្យមានកាឆ្លងរីករាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរលោក ប្រាក់ សុវណ្ណ ក៏បានអំពាវនាវឲ្យកងកម្លាំងដែលឈរជើងនៅតាមព្រំដែនទាំងអស់ ត្រូវរក្សាអនាម័យក្នុងការរស់នៅ ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីឲ្យមានសុខភាពល្អ។ ជាពិសេសត្រូវរក្សាអនាម័យដើម្បីការពារជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ សម្តេចតេជោហ៊ុន សែន គឺ «៣កុំនិង៣ការពារ» ដែលជាវិធានការដ៍មានប្រសិទ្ធិភាពខ្ពស់បំផុត៕

website_news/2021230303.txt · Last modified: 2021/03/23 14:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki