website_news:2021230305

ពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាចំនួន ៤នាក់ ត្រូវបានអាជ្ញាធរបញ្ជូនមកកាន់មណ្ឌលចត្តាឡីស័ក

http://cambodiapolice.com/policekh/ 8:11 pm 22 មីនា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨ ១៧ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨ ១៧ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ សហការជាមួយ កម្លាំងយោធាវរសេនាតូច៥៣៣, កម្លាំងសឹករងស្រុកសំពៅលូន ទៅទទួលប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ចំនួន ៤ នាក់ , ស្រី ១ នាក់ ក្នុងនោះ ក្មេងប្រុស១ នាក់ និងក្មេងស្រី ១ នាក់ ពីចំណុចភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងនៅចំណុចភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ១ នាក់ សរុបទាំងពីរទីតាំង ៥នាក់ ស្រី១នាក់ ។ បន្ទាប់ពីធ្វើការសាកសួររួចក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021230305.txt · Last modified: 2021/03/23 14:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki