website_news:2021230306

ចំនួនពលករខ្មែរវិលពីប្រទេសថៃមានចំនួន៥ម៉ឺន២ពាន់២៣៥នាក់

http://cambodiapolice.com/policekh/ 4:27 pm 22 មីនា 2021

ចំនួនពលរដ្ឋ និងពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ក្នុងរយៈពេលជិត៣ខែដើមឆ្នាំនេះ មានចំនួនជាង៥ម៉ឺននាក់។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ អ្នកវិលត្រឡប់មកពីប្រទេសថៃ ចំនួន៥ម៉ឺន ២ពាន់ ២៣៥នាក់ រវាងពីខែមករាដល់ខែមីនាគិតត្រឹមថ្ងៃទី២២មីនានេះ ត្រូវបានអនុវត្តការធ្វើចត្តាឡីស័ក តាមវិធាន សុខាភិបាលនៅតាមទីតាំងដែលបានកំណត់។ តាមអគ្គស្នងការដ្ឋាននគរបាលជាតិដដែល ការវិលត្រឡប់ មកប្រទេសកម្ពុជាវិញនេះ បានធ្វើតាមច្រកទ្វារព្រំដែននៅយោធភូមិភាគទី៥ ចំនួន៣ម៉ឺន៦ពាន់៣៤៧នាក់ និង តាមយោធភូមិភាគទី៤ ចំនួន១ម៉ឺន៥ពាន់៨៨៨នាក់។

យោងតាមក្រសួងសុខាភិបាលថ្ងៃនេះ ពលករខ្មែរដែល បានវិលត្រឡប់មកពីប្រទេសថៃ និងដែលបានរកឃើញឆ្លងកូវីដ-១៩កន្លងមកនេះ មានចំនួន៩១នាក់ ដែលក្នុងនោះ៩០នាក់ បានទទួលការព្យាបាលជាសះស្បើយហើយ គិតត្រឹមថ្ងៃទី២២មីនានេះ ៕

website_news/2021230306.txt · Last modified: 2021/03/23 14:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki