website_news:2021230309

អភិបាលខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខពលករចំណាកស្រុកនៅមណ្ឌលចត្តាឡីស័ក

https://www.khmertimeskh.com/ ខ្មែរថាមស៍ / Khmer Times

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ និងប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានលើកទឹកចិត្តដល់ពលករដែលវិលត្រលប់មកពីប្រទេសថៃ ឲ្យវិលត្រលប់មកវិញរួមជាមួយជំនាញចាំបាច់ដែលអាចនឹងផ្តល់ផលប្រយោជន៍ដល់ពួកគេក្នុងរយៈពេលវែង។ លោក ម៉ៅ ធនិន អភិបាលខេត្តបាននិយាយទៅកាន់ពលករប្រមាណ ១២០ នាក់នៅសាលាបឋមសិក្សាទន្លេអ៊ុំ នៅឃុំស្រែស្ដុក ស្រុកកណ្តៀងថា៖ «សូមនាំយកនូវជំនាញ និងចំណេះដឹងរបស់អ្នកមកជាមួយផង ដើម្បីស្វែងរកការងារធ្វើនៅក្នុងសហគ្រាស និងឧស្សាហកម្មក្នុងស្រុកដើម្បីចៀសវាង ឬកាត់បន្ថយការធ្វើចំណាកស្រុក»។ លោកបន្តថា៖ «ទីផ្សារការងាររបស់យើងនឹងប្រឈមមុខនឹងកង្វះធនធានមនុស្សនៅពេលដែលជំងឺរាតត្បាតបានធូរស្រាល ហើយឧស្សាហកម្មនឹងចាប់ផ្តើមផលិតកម្ម ឬដំណើរការឡើងវិញ។ វានឹងមិនអាចទៅរួចទេ ប្រសិនបើពលរដ្ឋនៅតែបន្តធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃ»។

លោកបន្ថែមថានេះជាលើកទី ៣ ហើយដែលលោកបានចុះសួរសុខទុក្ខប្រជាជនដែលស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កដើម្បីធានានូវសុខុមាលភាពនិងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជននៅតាមមណ្ឌលផ្សេងៗក្នុងខេត្ត។

ក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់ពលករទាំងអស់ត្រូវប្រកាន់ខ្ជាប់ និងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវនូវគោលការណ៍ណែនាំសុវត្ថិភាពរបស់ក្រសួងសុខាភិបាលក៏ដូចជាវិធានការណ៍ ៣ កុំ និង៣ ការពារ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

website_news/2021230309.txt · Last modified: 2021/03/23 14:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki