website_news:2021230403

កម្លាំងនគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលខេត្តកែប បង្ក្រាបករណីនាំមនុស្សឆ្លងពីខេត្តព្រះសីហនុ ឆ្ពោះទៅប្រទេសវៀតណាម

http://cambodiapolice.com/policekh/ 2:55 pm 22 មេសា 2021

ខេត្តកំពត ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០ល្ងាច កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូ បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបង្ក្រាបករណីនាំមនុស្សឆ្លងពីខេត្តព្រះសីហនុ ឆ្ពោះទៅប្រទេសវៀតណាម ។

តាមចម្លើយរបស់ជនល្មើសឈ្មោះ សាន កប ភេទប្រុស អាយុ ៥២ឆ្នាំ ដែលមានទីលំនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់សមត្ថកិច្ចថា ករណីនេះមានរថយន្តចំនួន ០២គ្រឿង បានដឹកជនជាតិវៀតណាមចំនួន ០៧នាក់ រថយន្តម៉ាកហាយឡែនឌ័រ(ភ្នំពេញ ២X.២៦៩២) និងម៉ាកព្រូស (មិនចាំស្លាកលេខ) ម្ចាស់រថយន្តហាយឡែនឌ័រមានឈ្មោះ ប៉ិល ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរត់គេចខ្លួន និងទុករថយន្តឲ្យបងថ្លៃឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ ៤២ឆ្នាំ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកទុកនៅក្រុមហ៊ុនផ្ទះប៉មធម្មជាតិ។ ករណីនេះ សមត្ថកិច្ចខេត្តកំពតបានធ្វើការឃាត់ខ្លួនជនល្មើសទាំងពីរនាក់ និងបន្តស្វែងរកបុគ្គលពាក់ព័ន្ធផ្សេងទៀត និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

website_news/2021230403.txt · Last modified: 2021/04/23 11:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki