website_news:2021230602

អាជ្ញាធរខេត្តឧត្ដរមានជ័យ រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ ជាពលករមកពីប្រទេសថៃ

http://freshnewsasia.com/ 2021-06-22 09:15pm

(ឧត្តមរមានជ័យ)៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១១នាក់ថ្មីបន្ថែម ដែលជាពលករមកពីប្រទេសថៃ និងករណីជាសះស្បើយចំនួន០៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលផ្ទះសំណាក់ឧត្តមរដ្ឋា ០២នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងចំនួន ០១នាក់ទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកអន្លង់វែង។ ដោយឡែកអ្នកពាក់ព័ន្ធដែលមានហានិភ័យខ្ពស់ផ្សេងទៀត ត្រូវបានបញ្ជូនទៅតាមដានសុខភាព និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោ សែនសំរោង។ ក្រុមការងារបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ចែងតាមនីតិវិធី។

សូមជម្រាបជូនថា មកទល់ពេលនេះខេត្តឧត្តរមានជ័យ មានអ្នកជំងឺកូវីដ១៩ ចំនួន ២០០នាក់ ករណីជានាំចូលពីបរទេសចំនួន ១៦៥នាក់ និងករណីពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ចំនួន ៣៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៩០នាក់ ករណីស្លាប់ចំនួន ០២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១០៨នាក់ (នៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ២០នាក់ នៅមណ្ឌលព្យាបាលផ្ទះសំណាក់ឧត្តមរដ្ឋចំនួន ៧០នាក់ និងនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងចំនួន ១៨នាក់)៕

website_news/2021230602.txt · Last modified: 2021/06/23 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki