website_news:2021230603

ពលករខ្មែរ១០នាក់លួចឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន

https://www.rasmeinews.com/ 23 June, 2021

ដោយៈគ្រញូង/បាត់ដំបងៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលវរៈការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាសឹករងស្រុកសំពៅលូនរួម និងមន្ត្រីយោធាទំនាក់ទំនងព្រំដែន បានធ្វើការស្ទាក់ចាប់ពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន១០នាក់។ ការឃាត់ខ្លួនពលករទាំង១០នាក់នេះ ខណៈពេលពួកគាត់ កំពុងលួចឆ្លងដែនតាមច្រករបៀងមួយកន្លែងនៅទីតាំងខាងលើ។ ក្រោយពីការឃាត់រួច សមត្ថកិច្ចបាននាំពលករខ្មែរទាំងនោះ យកទៅប៉ុស្តិ៍នគរបាលវរៈសេនាតូចការពារព្រំដែនគីឡូ១៣ ដើម្បីធ្វើការសាកសួរ និងបន្តស្រាវជ្រាវរកមេខ្យល់ រួចបញ្ជូនទៅឱ្យយក្រុមគ្រូពេទ្យជំនាញដើម្បីធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ៕

website_news/2021230603.txt · Last modified: 2021/06/23 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki