website_news:2021230605

២០ថ្ងៃ រកឃើញកូវីដ-១៩លើពលករមកពីថៃតាមច្រកខេត្តឧត្ដរមានជ័យ ១៧៩នាក់ បីនាក់ប្រភេទថ្មី

https://news.btv.com.kh/ 06/22/2021 03:06 PM

ឧត្ដរមានជ័យ ៖ រយៈពេល២០ថ្ងៃ ក្នុងខែមិថុនានេះ មានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧៩នាក់ លើពលករខ្មែរឆ្លងដែនមកពីថៃ តាមច្រកខេត្តឧត្តរមានជ័យ ក្នុងនោះអ្នកឆ្លងមេរោគបំប្លែងថ្មីប្រភេទB-1-617-2 (Daalta) ដែលជាប្រភេទមកពីឥណ្ឌានោះ មានចំនួនបីនាក់។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ពលករឆ្លងដែនមកពីថៃ តាមច្រកខេត្តឧត្តរមានជ័យ ក្នុងខែមិថុនានេះ មានចំនួនកើនឡើងដល់៤០៩០នាក់។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការរកឃើញមេរោកបំប្លែងខ្លួនថ្មី មានប្រភពមកពីឥណ្ឌាលើពល ករមកពីថៃ គឺជាក្ដីបារម្ភមួយថ្មី ដែលទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងឈរជើងនៅតាមច្រក ព្រំដែនទាំងអស់ បង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរំហូរចូលនៃពលករ ដោយត្រូវពិនិត្យសុខភាព ពួកគេឱ្យបានហ្មត់ចត់។ លោក បានស្នើដល់អាជ្ញាធរខេត្តឧត្តរមានជ័យ ត្រូវផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស ក្នុងករណីមាន ការពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួន៕ អត្ថបទ៖ ឃិន សារិទ្ធ

website_news/2021230605.txt · Last modified: 2021/06/23 11:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki