website_news:2021230702

១ថ្ងៃរកឃើញឆ្លងថ្មី៩៧នាក់ ពលករពីថៃ៧៨នាក់ និងស្លា.ប់កើន៦៨នាក់

https://kohsantepheapdaily.com.kh/ Banteay Meanchey២២ ខែ កក្កដា ឆ្នាំ ២០២១ ម៉ោង ១៤:៤៩

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល១ថ្ងៃ ករណីឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ មានចំនួន៩៧នាក់ និងពលករត្រឡប់ពីថៃចំនួន៧៨នាក់ ចំណែកអ្នកស្លា.ប់ដោយសារកូវីដ១៩ បានកើនឡើងដល់៦៨នាក់ នេះបើគិតត្រឹមរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១នៅខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងសហគមន៍មានចំនួន៩៧នាក់ ក្នុងនោះស្រី៥៣នាក់ និងពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ រកឃើញវិជ្ជមានកូវីដ១៩ចំនួន៧៨នាក់ ក្នុងនោះស្រី៣៩នាក់ ចំណែកអ្នកស្លា.ប់ដោយសារវិជ្ជមានកូវីដ១៩ មានបានកើងឡើងរហូតដល់៦៨នាក់ហើយ។ លោកបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកម្ពុជាវិញ តាមច្រកអូរបីជាន់ស្រុកអូរជ្រៅ មានចំនួន២៣២នាក់ ក្នុងនោះស្រី១១១នាក់ ដែលក្រុមការងារទទួលពិនិត្យសុខភាព និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលមានវិជ្ជមានកូវីដ១៩ ចំនួន៧៨នាក់ ក្នុងស្រី៣៩នាក់ ។ ចំណែកប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានចំនួន៨៨.៩០៣នាក់ ក្នុងនោះស្រី៤០.១៣១នាក់។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការរណ៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ អ្នកវិជ្ជមានកូវីដ១៩សរុបមានចំនួន៨.៧៤២នាក់ ក្នុងនោះស្រី៤.៣៦០នាក់, ជាសះស្បើយដោយកូវីដ១៩ មានចំនួន៦,០៤៨នាក់ ក្នុងនោះស្រី៣.០៤៦នាក់ និងអ្នកវិជ្ជមានកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន២.៦២៨នាក់ ក្នុងនោះស្រី១.២៧០នាក់ រីឯអ្នកដែលស្លា.ប់ដោយសារកូវីដ១៩ បានកើនឡើងរហូតដល់៦៨នាក់ ក្នុងនោះស្រី៣២នាក់ (ស្លា.ប់ក្រៅមន្ទីរពេទ្យមានចំនួន៧នាក់ ដែលមានជនជាតិបរទេសមានចំនួន៥នាក់ ស្រី២នាក់ មានជនជាតិថៃ២នាក់ និងជនជាតិឥណ្ឌូនេស៊ីមានចំនួន៣នាក់)៕

website_news/2021230702.txt · Last modified: 2021/07/23 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki