website_news:2021230704

ស្ថានទូតកម្ពុជានៅប្រទេសថៃ នាំយកអំណោយចែកជូនពលករខ្មែរ ចំនួន១៣០គ្រួសារ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ២២ កក្កដា ២០២១ដោយ sopheak khoun

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ទោះបីជាប្រទេសថៃ បានចេញវិធានការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់ ឬខេត្តក៏ដោយ ក៏ស្ថានទូតព្រះរាជាណាចក្រ កម្ពុជា ប្រចាំប្រទេសថៃបាននាំយកអំណោយ ដែលមានគ្រឿងឧបភោគបរិភោគ ចុះចែកដល់បងប្អូនពលករខ្មែរ ចំនួន១៣០គ្រួសារ នៅទីតាំងចំនួន២កន្លែង។ នេះបើតាមការបញ្ជាក់ពីស្ថានទូត នារសៀលថ្ងៃទី២២ ខែកក្កដានេះ។ បើតាមស្ថានទូត ទី១- នៅការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក មានបងប្អូនពលករខ្មែរចំនួន៩០គ្រួសារ។ ទី២- ការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន ៤០គ្រួសារ។

សូមបញ្ជាក់ថា ការចុះចែកអំណោយនេះ គឺបានការចូលរួមសហការ និងជួយសម្រួលពីអាជ្ញាធរពាក់ព័ន្ធថៃ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន៕ (ដោយ)៖ កោះកែវ

website_news/2021230704.txt · Last modified: 2021/07/23 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki