website_news:2021230805

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ចុះសហការទទួលពលរដ្ឋចំនួន៥នាក់ ពីសមត្ថកិច្ចថៃ បញ្ជូនទៅមណ្ឌលចត្តាឡីស័ក

http://cambodiapolice.com/policekh/ 10:11 am 21 សីហា 2021

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃសុក្រ ១២កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍ព្រំដែនចក្រី នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកអនុសរនៅយ៍ឯក ស៊ឹម កុសល នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២, វរសេនាតូចលេខ១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណន វន្នី មេបញ្ជាការកងអនុសេនាធំ ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ចំនួន៥នាក់(ស្រី១នាក់) ពីយោធាថៃកងអនុសេនាធំលេខ១១១៣នៃកងវរសេនាធំលេខ១៣ ត្រង់ចំណុចនិយាមកា0213666- 1482174 ភូមិសាស្ត្រ ភូមិខៅឆង់ឃែប ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវទល់មុខប៉ុស្តិ៍ព្រំដែនចក្រីភូមិសាស្ត្រ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

បន្ទាប់ពីសាកសួរ កត់ឈ្មោះរួច កម្លាំងយើងបានប្រគល់បងប្អូនប្រជាពលរដ្ឋជូនក្រុមគ្រូពេទ្យដើម្បីធ្វើតេស្តរហ័សរកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន ទាំងអស់ រួចក្រុមគ្រូពេទ្យបញ្ជូនបងប្អូនទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ៕

website_news/2021230805.txt · Last modified: 2021/08/23 09:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki