website_news:2021230806

នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនពលរដ្ឋ៣នាក់ អប់រំណែនាំមិនឲ្យឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

http://cambodiapolice.com/policekh/ 10:56 am 21 សីហា 2021

បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញ ចុះឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣នាក់ ធ្វើការអប់រំណែនាំ ខណៈពួកគេបម្រុងឆ្លងដែនដោយខុសច្បាប់ចូលប្រទេសថៃ ។ ពលរដ្ឋទាំង៣នាក់ រួមមាន ១-ឈ្មោះ សាន់ ខុន ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, ២-ឈ្មោះ ហៀក ឡាង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង៣-ឈ្មោះ ភឿត វឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹកខេត្តខេត្តបាត់ដំបង ។ សមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យពួកគាត់យល់អំពីច្បាប់ ហើយធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តសកម្មភាពនេះបន្តទៀតនិងឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ៕

website_news/2021230806.txt · Last modified: 2021/08/23 09:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki