website_news:2021230807

ថៃចាប់ពលករខ្មែរ ២៣ នាក់ កំពុងចាកចេញពីផ្សាររុងក្លឿ បម្រុងចូលមកកម្ពុជា

https://www.kampucheathmey.com/ ថ្ងៃសុក្រ ២០ សីហា ២០២១ដោយ deth leng

ពលករខ្មែរចំនួន ២៣ នាក់ ត្រូវបានកម្លាំងឈុតខ្មៅថៃ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណ:ពួកគេកំពុងធ្វើដំណើរឆ្លងផ្លូវ ឆ្ពោះទៅរកខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា។ ការឃាត់ខ្លួននេះ គឺរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយកម្លាំងកងរយលេខ ១២០៥ ដែលកំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែនត្រង់ចំណុច បានដុងងូ ក្នុងភូមិប៉ារ៉ៃម៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ខណ:ដែលពលករខ្មែរទាំង២៣នាក់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ខ្សែបន្ទាត់ព្រំដែន។ នៅពេលកម្លាំងត្រួតពិនិត្យដោយបានសាកសួរដោយពួកគេបានសារភាពថា ពួកគេបានមកធ្វើការនៅក្នុងផ្សាររុងក្លឿយូរហើយ លុះពេលកូវីដផ្ទុះខ្លាំងក៏អស់ការងារធ្វើ ដោយសារតែផ្សារត្រូវបានអាជ្ញាធរថៃបិទជាបណ្តោះអាសន្ន ទើបសម្រេចថានឹងវិលត្រឡប់ទៅប្រទេសខ្លួនវិញ ដោយធ្វើដំណើរតាមច្រករបៀងដើម្បីឆាប់បានដល់ផ្ទះព្រោះមិនចង់អោយអាជ្ញាធរកម្ពុជាឃុំខ្លួន១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក។ បច្ចុប្បន្នពលករខ្មែរទាំង ២៣ នាក់ ត្រូវបានសមត្ថកិច្ចថៃ ពិនិត្យសុខភាពព្រមទាំងបានបញ្ជូនអោយទៅសមត្ថកិច្ចកម្ពុជាតាមច្រកអូរបីជាន់ ក្នុងស្រុកគោកខ្យូង ដើម្បីធ្វើចត្តាឡីស័កនៅលើទឹកដីកម្ពុជា៕ អត្ថបទ : សោ និយមរ័ត្ន

website_news/2021230807.txt · Last modified: 2021/08/23 09:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki