website_news:2021230903

នគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

http://cambodiapolice.com/policekh/ 10:04 am 21 កញ្ញា 2021

ខេត្តបាត់ដំបង ៖ នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះឲ្យវរសេនាតូចនគរបាលការពាររំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក្នុងភូមិសាស្រ្តប៉ុស្តិ៍គ្រប់គ្រង និងដាក់ពង្រាយកម្លាំងប្រចាំការតាមគោលដៅតូចៗចំនួន៥០គោលដៅ ដើម្បីខ្ទប់ស្កាត់ប្រជាពលរដ្ឋចេញ_ចូលផងដែរ ៕

website_news/2021230903.txt · Last modified: 2021/09/23 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki