website_news:2021231103

មន្ត្រីអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ អន្តរាគមន៍បញ្ជូនពលករខ្មែរ ៩ នាក់ និងកុមារ ៣ នាក់មកកម្ពុជាវិញ

https://www.postkhmer.com/ រី សុចាន់ | Publication date 19 November 2021 | 12:24 ICT

បន្ទាយមានជ័យៈ មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ប្រទេសថៃបានអន្តរាគមន៍បញ្ជូនពលករខ្មែរ ៩ នាក់ និងកុមារ ៣ នាក់ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី ១៩ ខែវិច្ឆិកា បន្ទាប់ពីពួកគេស្នើសុំជំនួយពីអាជ្ញាធរកម្ពុជានៅនោះ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឱ្យដឹងនៅថ្ងៃទី ១៩ ខែវិច្ឆិកាថា៖ ពលករខ្មែរចំនួន ៩ នាក់ និងកូនក្មេង ៣ នាក់ ដែលបានធ្វើដំណើរមកពីបណ្តាខេត្តនានា និងទីក្រុងបាងកកនៃប្រទេសថៃមកស្នើសុំស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ ដើម្បីជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ»។ លោក បន្តថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវបានអន្តរាគមន៍ និងបញ្ជូនពលរដ្ឋខ្មែរទាំងអស់នេះត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យយកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាលសម្រាប់ទប់ស្កាត់ជំងឺកូវីដ ១៩៕

website_news/2021231103.txt · Last modified: 2021/11/23 10:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki