website_news:2021231201

មេខ្យល់នាំពលករឆ្លងដែន ត្រូវនគរបាលការពារព្រំដែនឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត

https://www.kampucheathmey.com/ ថ្ងៃអង្គារ ២១ ធ្នូ ២០២១ដោយ Kang Tola

ឧត្តរមានជ័យ ៖ ក្រោមការបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែននគរបាលការពារព្រំដែនគោក ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា ដើម្បីទប់ស្កាត់ពលករ លួចឆ្លងដែន ខុសច្បាប់។ ជាក់ស្តែងនៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចគោលដៅលេខ១៧ ច្រករបៀងអូរខ្លាឃ្មុំ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៧០២ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ភោគ ណារិទ្ធ (ហៅ ខ្លឹង) ភេទប្រុស អាយុ ៥៤ឆ្នាំ ជាមុខសញ្ញាមេក្លោងនាំពលករឆ្លងដែនខុសច្បាប់ យ៉ាងសកម្ម ដែលមានលំនៅភូមិ អូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបាននាំខ្លួនមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ ចាន់ ធី

website_news/2021231201.txt · Last modified: 2021/12/24 09:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki