website_news:2021231204

ពលករខ្មែរមួយថ្ងៃមានជាង២០០នាក់ដែលត្រឡប់មកពីថៃវិញ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ២២ ខែ ធ្នូ ឆ្នាំ ២០២១ ម៉ោង ០៩:១០

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលត្រឡប់ពីថៃ និងថៃចាប់ ត្រូវបញ្ជូនមកកម្ពុជាវិញក្នុងមួយថ្ងៃមានជាង២០០នាក់ ក្នុងនោះ បានចាក់វ៉ាក់សាំង(ដូសទី២)មានចំនួនជិត២០០នាក់ ហើយរកឃើញវិជ្ជមានកូវីដ-១៩១នាក់ទេ គិតនៅថ្ងៃទី២១ ធ្នូ ស្ថិតនៅខេត្តបន្ទាយមានជ័យ ។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកព្រៈនេត្រព្រៈបានប្រាប់ថា ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា និងភាគីថៃចាប់បញ្ជូនមក គឺក្រុមការងារទទួលនៅច្រកអូរបីជាន់ស្រុកអូរជ្រៅមានចំនួន២២៧នាក់ (ស្រី១១៧នាក់) កុមារ៣៣នាក់ (ស្រី១៥នាក់) ហើយមានចំនួន១៩៧នាក់ (ស្រី៩៩នាក់) ដែលបានចាក់វ៉ាក់សាំងការពារដូសទី២ ហើយរកឃើញអ្នកវិជ្ជមានកូវីដ.១៩តែ១នាក់ ។ លោកបានបញ្ជាក់ទៀតថា ដោយនៅច្រកបឹងត្រកួន ស្រុកថ្មពួក ក្នុងមួយថ្ងៃពលករខ្មែរដែលត្រឡប់ពីថៃនិងភាគីថៃចាប់បញ្ជូន៨នាក់(ស្រី៥នាក់) និងចាក់វ៉ាក់សាំងការពារកូវីដ.១៩(ដូសទី២) មានចំនួន៥នាក់ ។ លោកបញ្ជាក់ថាពលករខ្មែរភាគច្រើនត្រូវបានភាគីថៃចាប់នៅតាមបន្ទាត់ព្រំដែន នៅពេលដែលពលករខ្មែរលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាម រយៈមេខ្យល់។ ចំណែកពលករខ្មែរដែលមានឯកសារចាក់វ៉ាក់សាំងការពារកូវីដ.១៩(ដូសទី២) ហើយត្រូវបានដឹកជញ្ជូនទៅស្រុកកំណើតវិញ ។ អ្នកមិនបានចាក់វ៉ាក់សាំងត្រូវបញ្ជូនទៅមណ្ឌល ដើម្បីធ្វើចត្តាឡីស័ក និងអ្នកដែលមានវិជ្ជមានកូវីដ.១៩ ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាល ។

website_news/2021231204.txt · Last modified: 2021/12/24 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki