website_news:2021231205

ជនជាតិថៃប្រុសស្រី២៥នាក់ ត្រូវសមត្ថកិច្ចចាប់បញ្ជូន ទៅប្រទេសកំណើតវិញ ពាក់ពន្ធ័លួចឆ្លងដែន មកធ្វើការខុសច្បាប់នៅកម្ពុជា

https://cen.com.kh/ Posted ByPen Srey NeatDecember 22, 2021

បន្ទាយមានជ័យ ៖ ជនជាតិថៃប្រុស.ស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ កាលរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

ពិធីប្រគល់ទទួលភាគីកម្ពុជា-ថៃ បានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែតឈមគ្នាច្រកខ្លងលឹក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីកម្លាំងនគរបាលការិយាល័យ ស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី កម្លាំងអធិការដ្ឋានក្រុង ប៉ោយប៉ែត និងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោក៩១១ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង លីហួរ បានមានប្រសាសន៍ថា ជនជាតិថៃប្រុសស្រីទាំង២៥នាក់ ស្រី១១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងអាគារជួលមួយកន្លែង ខាងកើតជាប់បុរីសានហូរ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2021231205.txt · Last modified: 2021/12/24 09:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki